ក្រសួងរ៉ែ បង្ហាញទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និង រោងចក្រចម្រាញ់រ៉ែមាស លើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ

125

ភ្នំពេញ៖នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងរ៉ែ និង ថាមពល បានបង្ហាញទិដ្ឋភាពទូទៅនៃ ការដ្ឋានអាជីវកម្ម និង រោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ១៤ឆ្នាំ កន្លងមកនេះ ។

ការដ្ឋានអាជីវកម្ម និង រោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ នេះ គឺ វិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី

គួររំលឹកថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ បានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំ ដំបូង ៕