ក្រុមហ៊ុនម៉ាកាស់ លែន ប្រកាសរៀបចំដំណើរកម្សាន្តជូនអតិថិជនវិនិយោគលើចម្ការខ្នុរការុដទៅប្រទេសអារ៉ាប់ ម៉ាឡេស៊ី និងចិន ក្រោយស្ថានភាពជំងឺឆ្លងបានធូរស្រាល

153

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រ និងទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុក មកចូលរួមវិនិយោគលើគម្រោងចម្ការខ្នុរការុដរបស់ក្រុមហ៊ុនម៉ាកាស់ លែន យ៉ាងច្រើនកុះករ ដូចនេះដើម្បីជាការតបស្នង ក្រុមហ៊ុនម៉ាកាស់ លែន នឹងរៀបចំដំណើរកម្សាន្តជូនអតិថិជនទាំងអស់ទៅបរទេស ដែលមានដូចជាប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសម៉ាឡេស៊ី និងប្រទេសចិនជាដើម។

បើតាមលោក សារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន បានមានប្រសាសន៍នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះថា គម្រោងចម្ការដាំខ្នុរការុដនេះ អាចពង្រីកការដាំដុះលើសពីការព្រាងទុកពី៦០ហិចតា ដល់ទៅជិត១០០ហិចតានេះ ដោយសារតែមានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងឡាយពីគ្រប់ទិសទី មិនថាបងប្អូនឥស្លាម បងប្អូនខ្មែរក្នុងស្រុក និងបងប្អូនខ្មែរដែលកំពុងធ្វើការនៅក្រៅស្រុកនោះទេ ដូចនេះក្រុមហ៊ុនសម្រេចរៀបចំកាដូដំណើរកម្សាន្តមួយ ជូនជាការតបស្នងនូវការចូលរួម ពិសេសនូវរាល់ការជឿជាក់មកលើក្រុមហ៊ុន ខណៈដែលយើងផ្តោតទៅលើផលចំណេញរួមយ៉ាងស្មោះត្រង់  និងចូលរួមលើកកម្ពស់វិស័យកសិកម្មទំនើប និងផ្តល់ការងារជូនបងប្អូនកម្មករក្នុងចម្ការផងដែរ។

លោកអគ្គនាយកបានបន្ថែមថា សម្រាប់អតិថិជនដែលចូលរួមវិនិយោគចាប់ពី ២០០ដើមឡើងទៅអាចរើសប្រទេសដែលចង់ទៅដូចជាប្រទេសម៉ាឡេស៊ី ប្រទេសចិន ឬប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទៅធ្វើអុំរោះជាដើម ហើយដំណើរកម្សាន្តនេះនឹងធ្វើឡើងនៅពេលដែលស្ថានភាពជំងឺឆ្លងកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ។

បញ្ជាក់ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះហើយ ដូចនេះអតិថិជនដែលមានបំណងធ្វើការវិនិយោគសូមទំនាក់ទំនងមកឥឡូវនេះ ដើម្បីទទួលបានការវិនិយោគដែលជួយរកចំណូលអកម្មបន្ថែម និងទទួលបានការធ្វើដំណើរកម្សាន្តក្រោយចប់កូវីដ។

សូមជម្រាបថា ក្រុមហ៊ុនម៉ាកាស់ លែន បានប្រកាសបើកការចូលរួមវិនិយោគចម្ការខ្នុរការុដ ដែលបងប្អូនទូទៅអាចចូលរួមបាន ដោយគ្រាន់តែទិញកូនពូជពីខាងក្រុមហ៊ុន ដាំលើដីរបស់ក្រុមហ៊ុនផ្ទាល់ដោយស្ថិតក្រោយការត្រួតពិនិត្យបច្ចេកទេស និងថែទាំតាមស្តង់ដាទំនើបដើម្បីនាំចេញទៅលក់នៅបរទេស ខណៈក្រុមហ៊ុនធានាលើការនាំចេញទិន្នផលទាំងស្រុង ដូចនេះអតិថិជនដែលចូលរួមវិនិយោគចំណាយទុនតែម្តង ដោយមិនខ្វល់ពីការដាំដុះ ថែទាំ ឬទីផ្សារអ្វីឡើយ ចាំតែចុងរដូវប្រមូលផល រងចាំទទួលបានប្រាក់ចំណេញតែម្តង ដែលការវិនិយោគនេះស្ថិតក្រោមកិច្ចសន្យារហូតដល់ទៅ ១០ឆ្នាំ ឬរហូតដល់ដើមខ្នុរអស់ទិន្នផល។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកលេខ 081 65 90 90 (Telegram)/ 090 65 90 90៕

default