ចិនរកឃើញមេរោគកូវីដបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីឥណ្ឌាជាលើកដំបូង

81

ជាំងស៊ូ៖អាជ្ញាធចិនបានឱ្យដឹងនៅថ្ងៃអង្គារទី ២៧ខែកក្កដានេះថា បានរកឃើញមេរោគកូវីដបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីឥណ្ឌាជាលើកដំបូងនៅណានជីងរដ្ឋធានីនៃខេត្តជាំងស៊ូភាគខាងកើតប្រទេសចិន ក្រោយមានការផ្ទុះឆ្លងជាច្រើនករណី ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ។

លោក ឌីង ជេ អនុប្រធានមជ្ឈមណ្ឌលការពារឆ្លងបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ការរីករាល ដាលនៃការឆ្លងថ្មីៗនៅក្នុងទីក្រុងអាចត្រូវបានកំណត់ថាជាទីតាំងពិសេសនៃការផ្ទុះឡើងឆ្លងខ្លាំង ដែលភាគច្រើនជាប្រភេទមេរោគបំប្លែងថ្មី ដែលតា ដែលមានប្រភពមកពីប្រទេសឥណ្ឌា ។

ទីក្រុងណានជីងជាទីក្រុងដ៏ធំមួយរបស់ចិន ដែលមានប្រជាជនជាង ៩,៣ លាននាក់ ទីក្រុងមួយនេះកំពុង ត្រូវបានវាយប្រហារដោយវីរុសកូវីដ១៩ សាជាថ្មី ចាប់តាំងពីបុគ្គលិកអាកាសយានដ្ឋានមួយចំនួនបានធ្វើ តេស្តិ៍រកឃើញវីរុសនេះកាលពីសប្តាហ៍មុន ៕