ស្លាប់ ១១៨នាក់ និងឆ្លងថ្មីជាង ១៤០០០នាក់ នៅប្រទេសថៃ

61

បាងកក៖អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១៤,១៥០ ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

 

នៅថ្ងៃជាមួយគ្នានេះ ថៃក៏បានរកឃើញស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១១៨ នាក់ ផងដែរ។ នៅក្នុងចំណោមករណីថ្មីចំនួន ១៤.១៥០ ករណីមានចំនួន ២៤៥ នាក់ក្នុងជាអ្នកទោសក្នុងពន្ធនាគារ។

 

គួរបញ្ជាក់ថា តួលេខអ្នកឆ្លងថ្មីនេះអាជ្ញាធរសុខាភិបាលថៃបញ្ជាក់ថា មានការថយចុះបន្តិចប៉ុន្តែ តួលេខអ្នកស្លាប់មាន ការកើនឡើង ៕