អ៊ីរ៉ង់ព្រមានអាមេរិក បើចង់មានទំនាក់ទំនងល្អបញ្ឈប់ការដាក់ទណ្ឌកម្មភ្លាម

19
An Iranian military truck carries missiles past a portrait of Iran's Supreme Leader Ayatollah Ali Khamenei during a parade on the occasion of the country's annual army day on April 18, 2018 in Tehran. President Hassan Rouhani said during the parade that Iran "does not intend any aggression" against its neighbours but will continue to produce all the weapons it needs for its defence. / AFP PHOTO / ATTA KENARE (Photo credit should read ATTA KENARE/AFP/Getty Images)

តេហេរ៉ង់៖អ៉ីរ៉ង់បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរបស់ខ្លួន ហើយបានចោទប្រកាន់ថាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅតែដើរតាមនយោបាយចាស់របស់លោក ដូណាល់ ត្រាំ ដដែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៉ីដ ខាទីបហ្សាដែស (Saeed Khatibzadeh) ធ្វើការកត់សម្គាល់បែបនេះតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុ អាមេរិកប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើជនជាតិអ៉ីរ៉ង់៤នាក់ ពីបទមានជាប់ពាក់ព័ន្ធនឹងផែនការចាប់ពង្រត់អ្នកកាសែតអាមេរិកដើមកំណើតអ៉ីរ៉ង់ម្នាក់ដែលកំពុង រស់នៅក្នុងសហរដ្ឋអាមេរិក។

លោក Saeed Khatibzadeh បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោនត្រូវតែយល់ឱ្យច្បាស់ថាខ្លួនគ្មាន ជម្រើសអ្វីផ្សេងទៀតនោះទេ ក្រៅតែពីបញ្ឈប់ការដាក់ទណ្ឌកម្មបន្ថែម ហើយបង្ហាញការគោរពទាំងនៅក្នុងការធ្វើសេចក្ដីថ្លែងការណ៍ និងអាកប្បកិរិយាចំពោះអ៉ឺរ៉ង់»

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាលើកដំបូងជាមួយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ក្នុងថ្ងៃសៅរ៍តៃមួយនោះដែរ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បាននិយាយថាលោកនឹងខិតខំស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប៉ុន្តែអះអាងថាអ៉ីរ៉ង់នឹងមិនស្ថិតនៅក្រោមសម្ពាធលោកខាងលិចជាដាច់ខាត៕