អស់លក្ខណ៍ ! ចោរកាច់.ក ម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

32

កណ្តាល៖ជនសង្ស័យជាមុខសញ្ញាលួចកាច់ ក ម៉ូតូយ៉ាងសកម្មត្រូវបាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជារដោយលោកវរសេនីយ៌ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិរដ្ឋបាលតាខ្មៅ ធ្វើការឃាត់ខ្លួនបានហើយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

ហេតុការណ៌នេះកើតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២៖៣០នាទីរសៀល នៅចំណុច:ផ្ទះជួលភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ប៊ុត ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិលេខ១ក(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ ជាងសំណង់ ខណៈជនសង្ស័យមានគ្នា ២នាក់ ទី១. ឈ្មោះម៉ិញ លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ និងទី២. ឈ្មោះផៃ នរ:សិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។

នគរបាលក្រុងតាខ្មៅ អោយភ្ញាក់ងារសារព័ត៌មាន CPC NEWS ដឹងថា ជនរងគ្រោះទុកម៉ូតូនៅមុខបន្ទប់ជួលរបស់ខ្លួនជារៀងរាល់ថ្ងៃ ។ លុះដល់វេលាកើតហេតុខាងលើជនសង្ស័យធ្វើសកម្មភាពលួចកាច់.ក ហើយគេចខ្លួនបាត់តែម្តង ។

ក្រោយទទួលពត៌មាន មានករណីចោរលួចកាច់.ក ម៉ូតូ កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕