ប្រយុទ្ធគ្នាមួយប្រាវរវាងយោធាភូមា និងអ្នកស្រុក ស្លាប់មនុស្ស១០នាក់

47

យ៉ាំងហ្គោន៖រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថាកាលពីថ្ងៃសុក្រទី ១០ ខែកញ្ញាថា កងទ័ពមីយ៉ាន់ម៉ាបានសម្លាប់សមាជិកជាច្រើននាក់នៃកងកម្លាំងការពារក្នុងតំបន់ ក្រោយប៉ះទង្គិចគ្នាមួយរវាងអ្នកស្រុកនិង កងកម្លាំងយោធា ដោយប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាមានមនុស្សស្លាប់យ៉ាងតិច ១០នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ។

ប្រទេសនេះមានភាពច្របូកច្របល់ចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈនិងការបង្ក្រាបដោយយោធាទៅលើក្រុមប្រឆាំងដែលបានសម្លាប់មនុស្សជាង ១.០០០ នាក់នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយ។

នៅតំបន់ខ្លះអ្នកស្រុកដែលជារឿយៗប្រើកាំភ្លើង និងអាវុធធ្វើដោយដៃបានបង្កើតកងកម្លាំងការពារ ដើម្បីប្រយុទ្ធប្រឆាំងនិងរបបយោធា ។

អ្នកនាំពាក្យកងទ័ពលោក ហ្ស មិនតុន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ People News ដែលគាំទ្រដោយកងទ័ពថា របបយោធារបស់រដ្ឋាភិបាលយោធាត្រូវបានវាយប្រហារដោយ អាវុធធុនតូច និងកាំភ្លើងកែឆ្នៃ ។

លោកបាននិយាយថា ទាហានដែលកំពុងស្វែងរកសមាជិកនៃកងកម្លាំងការពារប្រជាជនក្នុងតំបន់បានសម្លាប់យុទ្ធជនមួយចំនួនដោយមិនបានផ្តល់តួលេខជាក់លាក់ទេដោយបន្ថែមថាពួកគេបានរឹបអូសកាំភ្លើង ២៣ ដើម។

អ្នកស្រុកម្នាក់បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា មនុស្សជាង ១០ នាក់មកពីភូមិខ្ញុំត្រូវបានគេបាញ់សម្លាប់។

ពួកគេបាននិយាយថាទាហានបានដុតបំផ្លាញផ្ទះជាច្រើនខ្នងបន្ទាប់ពីការប៉ះទង្គិចគ្នា។

ប្រជាពលរដ្ឋម្នាក់នៅភូមិថានលីនដែលនៅជិតខាងបាននិយាយថា អ្នកស្រុកបានរត់គេចខ្លួនដោយសារសំឡេងនៃការប្រយុទ្ធគ្នាហើយឥឡូវនេះពួកគេកំពុងជ្រកកោននៅក្នុងវត្តក្នុងស្រុកឬក្នុងព្រៃ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាអ្នកស្រុកពី ១០ ទៅ ១៥ នាក់ត្រូវបានសម្លាប់ ៕