លោកផ្កាយ១ តេង ច័ន្ទណាត នឹងឡើងតំណែងជាស្នងការនគរបាលខេត្តសៀមរាប ជំនួសលោកផ្កាយ២ ទិត្យ ណារ៉ុង

1010

សៀមរាប៖តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែល CPC NEWS ទើបទទួលបាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នេះ បានអោយដឹងថា លោកឧត្ដមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនចរាចរណ៍ នឹងត្រូវឡើងតំណែងជាស្នងការនគរបាលខេត្តសៀមរាបជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង

ពិធីផ្លាស់ប្ដូរមុខតំណែងស្នងការនគរបាលខេត្តសៀមរាប ថ្មី នេះ នឹងធ្វើឡើងនៅបន្ទប់សាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានរបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ