ត្បូងឃ្មុំ នឹងក្លាយជាទីប្រជុំជនសម្រាប់ដោះដូរសេដ្ឋកិច្ចដ៏ធំមួយទៀតរបស់កម្ពុជា

25

ត្បូងឃ្មុំ៖បើទោះបីជាកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃជំងឺឆ្លងពិតមែន ប៉ុន្តែវិស័យអចលនទ្រព្យនៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ ដែលកំពុងមានអាត្រាកំណើនប្រជាជន ក៏ដូចជាតម្រូវការវិនិយោគសម្រាប់ទុកសាងសង់លំនៅឋាន សំណង់អគារផ្សេងៗ ឫ វិនិយោគទុកចំណេញជាដើម ។

ដោយមើលឃើញពីសន្ទុះនៃវិស័យអចលនទ្រព្យ ដូចផ្ការីកគ្រប់រដូវបែបនេះ (គម្រោង អាណាចក្ររុងរឿង) បាននឹងកំពុងចូលរួមចំណែកជាមួយនឹង (យុទ្ធនាការដ្ឋបាលខេត្តត្បូងឃ្មុំ ដែលកំពុងវិវឌ្ឍ ប្រកបដោយចក្ខុវិស័យ )ក្នុងចំណែកគៀងគង ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ដេីម្បីស្វែងយល់អំពីវឌ្ឍនៈភាព និងការអភិវឌ្ឍន៍ ខេត្តកូនពៅមួយនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ច ទេសចរណ៍ប្រវត្តិសាស្ត្រ និងឱ្យក្លាយជាទីប្រជុំជនអ៊ូអរ ដែល ប្រមូលផ្តុំទៅដោយទីស្រស់បំព្រង គួរជាទីមនោរម្យសម្រាប់រស់នៅផងដែរ។

ជាក់ស្តែង(គម្រោងអាណាចក្ររុងរឿង)បានបើកគម្រោងជាប្រភេទដី ខ្នាត ផ្ទះល្វែង វិឡា និងលំនៅដ្ឋានដែលជាប់តំបន់គោលអភិវឌ្ឍន៍របស់ខេត្តជាប់ផ្លូវជាតិលេខ73 ទល់មុខផ្លូវធំ ទំហំ ៤០ម៉ែត្រ តភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋ ពិសេសបានរៀបចំអភិវឌ្ឍន៍ក្នុងគម្រោងផ្ទាល់តែម្តង ដែលរួមមានរៀបចំទីតាំងទេសចរណ៍ ធម្មជាតិ ផ្ទៃដី ២ហិកតាឈ្មោះថា សួនស្នេហ៍រុងរឿង ព្រមទាំងមានគម្រោងផ្សារសហគមន៍ជាដើម ។ដើម្បីជំរុញបន្ថែមឲ្យទីតាំងគម្រោង អភិវឌ្ឍ កាន់តែមានភាពទាក់ទាញនឹងអ៊ូអរក្នុងពេលខាងមុខដ៏ខ្លី ក្នុងន័យដោះដូរសេដ្ឋកិច្ចផងដែរ។

បើតាមលោក បេង ម៉េងគង់ តំណាង(គម្រោង អាណាចក្ររុងរឿង)បានថ្លែងប្រាប់ CPC NEWS ថា គម្រោងដី និងផ្ទះល្វែងរបស់អាណាចក្ររុងរឿងបានគិតគូរនឹងយកចិត្តទុកដាក់ទៅលេីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន សាងសង់ផ្ទះ ស្នាក់នៅដោយក្នុងនោះគម្រោងបានរៀបចំចាក់កិនបង្ហាប់ថ្មមិច ផ្លូវបេតុង រៀបប្រព័ន្ធលូ ប្រព័ន្ធភ្លើង ភ្លើងសូឡាបំភ្លឺផ្លូវរួចជាស្រេច ពិសេសគម្រោងអាណាចក្ររុងរឿងមានផ្ទះល្វែងដែលកំពុងសាងសង់ជាច្រេីនល្វែងផងដែរ នឹង មានការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាតរួចជាស្រេចនូវផ្ទះគំរូ ដែលអតិថិជនងាយស្រួលសម្រេចចិត្តជាវហើយ អាចចូលមករស់នៅភ្លាមៗតែម្តងជាមួយតម្លៃសមរម្យ និងមានការបញ្ចុះតម្លៃជូនយ៉ាង ពិសេស ផងដែរ។

លោក ម៉េង គង់ តំណាង (គម្រោងអាណាចក្ររុងរឿង) បន្តទៀតថា ប្រសិនបេីពុកម៉ែបងប្អូនមានបំណងចង់មករស់នៅខេត្តត្បូងឃ្មុំ ឬ ចង់សិក្សាស្វែងយល់ ក៏ដូចជាប្រឹក្សាបន្ថែមពាក់ព័ន្ធនឹងការវិនិយោគទិញទុកចំណេញ អាចអញ្ជើញមកទីស្នាក់ការកណ្តាលរបស់គម្រោងដែលមានទីតាំងចំងាយពីសាលាខេត្តត្បូងឃ្មុំ 800ម៉ែត្រ ប៉ុណ្ណោះ ជាប់ផ្លូវជាតិលេខ73 អាសយដ្ឋាន ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឬទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ 071 277 21 68/ 015 75 80 08/ 012 82 47 97 ៕