ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៨ សរុបទឹកប្រាក់ប្រមាណជាង ៣០លានដុល្លារ

25

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៨ គិតជាទឹកប្រាក់សរុបចំនួន ៣១,៤ លានដុល្លាអាមេរិក ដែលអាចបង្កើនការងារកម្មកររហូតដល់ ៦៣០៣កន្លែង តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ទៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២១ នេះ ។

ក្រុមហ៊ុនទាំង៨ នោះរួមមាន ក្រុមហ៊ុនបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម អាលុយមីញ៉ូម រោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង រោងចក្រកាត់ដេរសម្លៀកបំពាក់ និងកាបូប ជាដើម ៕