កម្ពស់​ទឹក​ស្ទឹង​ព្រែក​ត្នោត​ កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ , លោកអភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យដោយផ្ទាល់

63

ភ្នំពេញ៖នាព្រឹកថ្ងៃអាទិត្យទី១០ ខែតុលា ឆ្នាំ២០២១ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ការចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត នេះ ដើម្បីត្រៀមខ្លួនពេលមាន​ទឹកជំនន់ទឹកស្ទឹងព្រែកត្នោតមកដល់ ដោយប៉ុន្មានថ្ងៃកន្លងមកនេះ កម្ពស់​ទឹក​ស្ទឹង​ព្រែក​ត្នោត​បានកើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ ៕