អាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ ត្រូវបានបើកបង្ហូរទឹកដោយសន្សឹមៗ

91

កំពត៖អាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ ក្នុងខេត្តកំពត មានចំនួនកើនឡើងដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់ ។ ដូច្នេះក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយ បានធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅវេលាម៉ោង១១ថ្ងៃត្រង់នេះ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានឲ្យដឹងថា ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានៅទូទាំងខេត្តកំពត ធ្វើឲ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនកើនឡើងដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់ ៕