លោក ចាន់ សុគន្ធ ប្រធានក្រុមហ៊ុនអចលនទ្រព្យ WCC រងការចោទប្រកាន់ ថា «លក់ដីឡូតិ៍ខ្យល់»

1531


ភ្នំពេញ៖លោក ចាន់ សុគន្ធ ប្រធានក្រុមហ៊ុនអចលនទ្រព្យ WCC បានរងការចោទប្រកាន់ថា បានលក់ដីឡូតិ៍ខ្យល់ជូនអតិថិជនហើយព្យាយាមគេចវេសមិនព្រមដោះស្រាយនោះឡើយ ។ អតិថិជនជាច្រើននាក់ ព្រមានថា បើ លោក ចាន់ សុគន្ធ នៅតែបន្តគេចវេសមិនព្រមដោះស្រាយបែបនេះទៀត អតិថិជននឹងប្តឹងចាត់ការតាមផ្លូវច្បាប់

Facebook មួយមានឈ្មោះថា Lina Sen បានបង្ហោះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះ ថា «ខ្ញុំទុកពេលអោយមួយឆ្នាំហើយរឿងប្លង់ដីឡូតិ៍​ សូមអញ្ជើញប្អូន ចាន់ សុគន្ធ​ ចូលខ្លួនមកដោះស្រាយ  ។ លក់ដីឡូតិ៍ ឬ ក៏លក់ដីខ្យល់»

មាន Facebook មួយចំនួនទៀត បានចូល Comment ថា «ខ្ញុំ​ លី សុភី​ បានទិញដី ​ចាន់ សុគន្ធ នៅ​សាលា​លេខ៥ ខេត្ត​កំពង់ឆ្នាំង រយៈពេលមួយ​ឆ្នាំ ហើយ​អត់ព្រម​ដោះស្រាយ​អោយ​ខ្ញុំ​វិញទេ​ ខលមិនលើកទៅជួបមិនជួបជាមួយ​ខ្ញុំ​ ។ ខ្ញុំ​បានបង់លុយ​ផ្ដាច់​មួយឆ្នាំរហើយ​ដីអត់បាន​ ហើយ​ថែម​ទាំង​លុយ​មិនព្រម​ប្រគល់​មកវិញទេ ។ បើមិន​ព្រម​ធ្វើ​ការ​ដោះស្រាយ​ទេមានតែ​តាម​ច្បាប់​»

អ្នកលេង Facebook ម្នាក់ទៀត ឈ្មោះ Phanna Love បានសរសេរ ថា «ខ្ញុំក៏ចឹងដែរបង ខំធ្វើការមួយខែៗយកលុយបង់អោយគាត់ ដល់បង់ដាច់នៅតែមិនទាន់បានប្លង់ទៀតចឹងមានតែធ្វើតាមច្បាប់ហើយ»

ជុំវិញការចោទប្រកាន់នេះ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ CPC NEWS បានទាក់ទងទៅលេខទូរស័ព្ទក្រុមហ៊ុន WCC តែមិនមានអ្នកទទួលនោះទេ ។

សូមបញ្ជាក់ថា កន្លងមក តារាចម្រៀង លោក ខាន់ ជេមន៍ ក៏បានចូលហ៊ុនរកស៊ីជាមួយ លោក ចាន់ សុគន្ធ ផងដែរ ។ ប៉ុន្តែ ក្រោយមក លោក ខាន់ ជេមន៍ បានប្រកាសដកខ្លួនវិញ ។

លោក ចាន់ សុគន្ធ ត្រូវបានគេដឹងថា បានលក់ដីឡូតិ៍ដាច់យ៉ាងខ្លាំង ខណៈ Live Facebook ម្តងៗ ខណៈ លោក ចាន់ សុគន្ធ ក៏មានមុខរបរលក់ធុងប៉ាស់ ផងដែរ ៕