រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនដង្ខៅ និងក្រុមហ៊ុនវិមានថងខ្វាវ ចំពោះការឧបត្តម្ភអង្ករដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមកាត់បន្ថយការខ្វះខាត ក្នុងដំណាក់កាលជំងឺកូវីដ ១៩

25

កំពង់ឆ្នាំង៖ បន្ទាប់ពីក្រុមហ៊ុនដង្ខៅអ៊ិនវេសមិន ឯ.ក និងក្រុមហ៊ុនវិមានថងខ្វាវ បាននាំយកអង្ករចំនួន ២០តោនទៅប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំងរួចមក រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញលិខិតអំណរគុណជាផ្លូវការមួយជូនដល់លោកអគ្គនាយក និងលោកស្រីអគ្គនាយិកាក្រុមហ៊ុនទាំងពីរ។

បើយោងតាមលិខិតថ្លែងអំណរគុណដែលចេញដោយរដ្ឋបាលខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ មានខ្លឹមសារទាំងស្រុងថា៖

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក គល់ តុលា អគ្គនាយកក្រុមហ៊ុនដង្ខៅអ៊ិនវេសមិន និងលោកស្រី ហ៊ិន រស្មី អគ្គនាយិកាក្រុមហ៊ុនដង្ខៅវិមានថងខ្វាវ ដែលបានឧបត្តម្ភអង្ករចំនួន ២០តោន ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមចំណែកកាត់បន្ថយការខ្វះខាត និងសកម្មភាពបង្ការ ការពារ ទប់ស្កាត់ កាឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សូមគោរពជូនពរលោក គល់ តុលា អគ្គនាយកក្រុមហ៊ុនដង្ខៅអ៊ិនវេសមិន និងលោកស្រី ហ៊ិន រស្មី អគ្គនាយិកាក្រុមហ៊ុនដង្ខៅវិមានថងខ្វាវ ទទួលបានសិរីមង្គល វិបុលសុខ គ្រប់ប្រការ និងសមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ក្រុមហ៊ុនដង្ខៅអ៊ិនវេសមិន បានចូលរួមសកម្មភាពយ៉ាងសកម្មនៅក្នុងអំឡុងពេលមានការឆ្លងរាលដាលជំងឺកូវីដ១៩ កន្លងមកនេះ ក្នុងការកាត់បន្ថយការខ្វះខាតរបស់ប្រជាពលរដ្ឋ បុគ្គលិករបស់ក្រុមហ៊ុនផ្ទាល់ ពិសេសបានសម្រួលបន្ទុកការលំបាករបស់រាជរដ្ឋាភិបាលបានមួយចំណែកផងដែរ ដែលគិតមកដល់បច្ចុប្បន្នក្រុមហ៊ុនបានចំណាយប្រមាណ57,200$ ចូលក្នុងកញ្ចប់មនុស្សធម៍ហើយ៕