លោក ប៊ុន រស្មី ហៅ ប៊ុន ផាក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីក្លែងបន្លំជាមេធាវី

914


ភ្នំពេញ៖លោក ប៊ុន រស្មី ហៅ ប៊ុន ផាក ដែលជាគ្រូបណ្តុះបណ្តាលភាពជោគជ័យ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួននិងត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នេះ ពាក់ព័ន្ធបទល្មើសក្លែងបន្លំជាមេធាវី ។

យោងតាមលិខិតមួយច្បាប់ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក មិនមែនជាមេធាវីនោះទេ ។

ទោះបីយ៉ាងណា នៅពេលនេះតុលាការកំពុងតែសាកសួរលោក ប៊ុន រស្មី ហៅ ប៊ុន ផាក តាមនីតិវិធីដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ៕