គ្រោះថ្នាក់ចរាចរណ៍នៅក្រុងបូកគោ បណ្តាលអោយមានមនុស្សស្លាប់ និង រងរបួសធ្ងន់-ស្រាល ជាង ១០នាក់

1409

កំពត៖មនុស្សប្រុសស្រីក្មេងចាស់ជាង១០នាក់ បានស្លាប់ និងរបួស ដោយសាររថយន្តធុនធំផ្ទុះកង់ រួចរេចង្កូតបុករថយន្តដឹកអ្នកដំណើរប្រភេទ១២កៅអីពេញទំហឹង នៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ វេលាម៉ោង ១០៖៤៥នាទីព្រឹក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។

មុនកើតហេតុ គេឃើញរថយន្តស្ទូចធ្វើដំណើរមកពីទិសខាងលិចដោយល្បឿនយ៉ាងលឿន ស្រាប់តែលាន់ឮស្នូរផ្ទុះកង់ ហើយរេចង្កូតបុករថយន្តដឹកអ្នកដំណើរពេញទំហឹង រួចធ្លាក់ពីផ្លូវទាំងពីរគ្រឿង ។ ភ្លាមៗ អ្នកបើករថយន្តធុនធំ បានរត់គេចខ្លួនបាត់ ។ នេះបើយោតាមការអោយដឹងពី សមត្ថកិច្ច ។

ចំណែកអ្នកដំណើរក្នុងរថយន្ត១២កៅអី មានទាំងក្មេងតូចៗ កៀបជាប់រដូករណែល ។ លុះអ្នកជិតខាងចូលទៅគាស់យកចេញស្រាប់តែឃើញខ្លះស្លាប់ ខ្លះរបួស ប្រមាណជាង ១០នាក់ ។

សូមជម្រាបងា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើង ដោយសាររថយន្តធុនធំ បែកកង់មុខផ្នែកខាងឆ្វេង ទើបទាញចង្កូតចូលទៅបុករថយន្តទួរីសពេញទំហឹងតែម្តង ៕