រថយន្តម៉ាក ALPHARD សេរីថ្មីមួយគ្រឿង ត្រូវបានឆេះខ្ទេច តែសំណាងល្អមិនមានមនុស្សស្លាប់ ឬ រងរបួស

376

ព្រះសីហនុ៖រថយន្តមួយគ្រឿងត្រូវបានឆេះបំផ្លាញខូចខាតទាំងស្រុង វេលាម៉ោងជាង៩ព្រឹក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ សំណាងល្អមិនមានអ្នករងរបួស ឬ ស្លាប់ឡើយ ។

មូលហេតុបង្កអោយមានការឆេះរថយន្តនេះ សមត្ថកិច្ចដែលចុះជួយអន្តរាគមន៍ អោយដឹងបឋម ថា ដោយសារមកពីពីឆ្លងចរន្តភ្លើងក្នុងរថយន្ត ហើយរថយន្ត នេះ មានម៉ាក ALPHARD ផ្លាកលេខភ្នំពេញ2BB-7158 ៕