ដាច់លុយ ៣ថ្ងៃ កើតគំនិតលួចទ្រព្យអ្នកដទៃ ត្រូវសមត្ថកិច្ចចាប់បានឃុំខ្លួនជាថ្មី

8

កណ្តាល៖ មុខសញ្ញាជនសង្ស័យលួចយ៉ាងសកម្ម និងមានប្រវត្តជាប់ពន្ធនាគាម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពលួចទ្រព្យរបស់អ្នកដទៃ។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១៖៣០នាទី នៅចំណុចផ្ទះទុកចោលភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា​ជនសង្ស័យមានឈ្មោះ កែវ យ៉ត ហៅម៉ៅ  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ  ស្នាក់នៅម្តុំវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  មុខរបររើសអេដ៏ចាយ។

សមត្ថកិច្ចបន្តថា ករណីនេះគឺជនសង្ស័យបានដើរចូលទៅក្នុងដីឡូត៍ទំនេរមួយកន្លែងដែលមានផ្ទះទុកចោលគ្មានមនុស្សរស់នៅ បន្ទាប់មកក៏បានលួចគាស់ដែកចម្រឹងទ្វា និងសន្លឹកទា្វបាន៣ផ្ទាំង និងកំទេចដែកមួយចំនួន ហើយបានលីចេញមកក្រៅ ក៏បានជួបកម្លាំងប៉ុស្តិ៍តាខ្មៅកំពុងល្បាតហៅសាកសួរ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនិតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលទៅលួចដែកទ្វា នៅផ្ទះទុកចោលគ្មានមនុស្សនៅខាងលើប្រាកដមែន  ដើម្បីយកទៅលក់ អេតចាយ យកលុយទិញបាយហូប ព្រោះអត់បាយបីថ្ងៃហើយ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕