ក្នុងឋានៈជាប្រធានអាស៊ាន , កម្ពុជាមានការបារម្ភយ៉ាងខ្លាំង ជុំវិញអំពើហិង្សាដែលបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា

42

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន លោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ថា «ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាមានការបារម្ភយ៉ាងខ្លាំងជុំវិញអំពើហិង្សាដែលបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា និង បានលើកឡើងនូវសំណើ៤ចំណុច» ផងដែរ ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លទ្ធផលនៃជំនួបសន្ទនារវាង សម្ដេចតេជោ ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ៕

កាន់តែលម្អិតសូមអានសេចក្ដីប្រកាសព័ត៌មាននេះបន្ថែមទៀត