CPC : សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ នៅថ្ងៃទី២៣ មីនា ខាងមុខនេះ

64

កណ្តាល៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដើម្បីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទទៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីស្តុបកាកបាទក្រហមខេត្តកណ្តាល ផ្លូវលេខម្ភៃ២១បេ​ (១១៥) ដល់ផ្លូវបំបែក២១អា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ដោយឡែក ចំពោះរថយន្តគ្រួសារ (ទេសចរណ៍) និងទោចក្រយានយន្តអាចធ្វើចរាចរបានជាធម្មតា ៕