ប្រទេសថៃ ចេញច្បាប់ហាមឃាត់ការប្រើលុយឌីជីថល ដោយហេតុបារម្ភពីស្ថិរភាពហិរញ្ញវត្ថុ

58
Ljubljana, Slovenia - may 14 Bitcoin and alt coins cryptocurrency close up shoot

បាងកក៖ ប្រទេសថៃ បានសម្រេចហាមឃាត់ការប្រើប្រាស់ទ្រព្យសម្បត្តិឌីជីថលលើការទូទាត់ថ្លៃទំនិញ និងសេវា បន្ទាប់ពីព្រួយបារម្ភកាន់តែខ្លាំងលើការចរាចរណ៍លុយឌីជីថល ដែលនាំឲ្យប៉ះពាល់ដល់ ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស និងសេដ្ឋកិច្ចទាំងមូល។

បើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២នេះបានឲ្យដឹងថា ការហាមឃាត់នេះ បន្ទាប់ពីគណៈកម្មការមូលបត្រ (SEC) និងធនាគារកណ្តាលថៃ (BOT) បានពិភាក្សាគ្នា និងចេញសេចក្តីថ្លែងការណ៍រួម ស្តីពីតម្រូវការក្នុងការគ្រប់គ្រងសកម្មភាពប្រតិបត្តិអាជីវកម្មទ្រព្យសកម្មឌីជីថល ហើយច្បាប់ហាមឃាត់នេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២ខាងមុននេះហើយ។

គួរម្លឹកថាកាលពីខែមករា ដើមឆ្នាំ២០២២ថ្មីៗនេះ និយតករនៅក្នុងប្រទេសឥណ្ឌូនេស៊ីក៏បានព្រមានក្រុមហ៊ុនហិរញ្ញវត្ថុ មិនឱ្យផ្តល់ និងសម្រួលដល់ការលក់គ្រីបតូនេះផងដែរ ខណៈមើលឃើញថា ការប្រើប្រាស់លុយឌីជីថលកាន់តែមានការកើនឡើងជាលំដាប់៕