CPC : នេះជាផ្លាកលេខក្លែងក្លាយ សូមសមត្ថកិច្ចតាមដងផ្លូវ ជួយចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ផង

185

ភ្នំពេញ៖ផ្លាកលេខ «ជនមានពិការភាព» ជាផ្លាកលេខក្លែងក្លាយ សូមសមត្ថកិច្ចតាមដងផ្លូវ ជួយចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ផង ។

លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ ថា «ក្រសួងសាធារណការនិងដឹកជញ្ជូន មិនមានគោលការណ៏ឬច្បាប់ដោយឡែកណាមួយ សម្រាប់ផ្តល់ផ្លាកលេខរបៀបនេះជូនជនមានពិការភាពទេ»

លោក គង់ វិមាន បន្តថា នេះជាផ្លាកលេខក្លែងក្លាយ សូមសមត្ថកិច្ចតាមដងផ្លូវ បើបានជួប សូមជួយចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ផង ដើម្បីជៀសវាងការភាន់ច្រឡំ និង ជួយទប់ស្កាត់រាល់អំពើល្មើសដែលតែងតែកើតមានដែលបង្កឡើងដោយបុគ្គលមួយចំនួនដូចម្ចាស់រថយន្តនេះជាដើម ៕