មិត្តសិល្បៈ និងមហាជនផ្ទុះការតក់ស្លុតយ៉ាងខ្លាំង ក្រោយកញ្ញាសុវត្ថិឌី ធារិកា ត្រូវបាត់បង់អ្នកមានគុណត្រឹមមួយពព្រិចភ្នែក

195

ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀង អ៊ាម វន្នី បានធ្វើការបង្ហោះពីករណីគ្រោះថ្នាក់ចរាចរណ៍របស់ក្រុមគ្រួសារតារាចម្រៀង សុវត្ថិឌី ធារិការួចមក ទាំងមិត្តសិល្បៈ និងមហាជនមានសេចក្តីសោកសង្រេងជាពន់ពេក ដោយនាងតូចធារិកាត្រូវបានបាត់បង់អ្នកមានគុណទាំងឪពុក និងម្តាយត្រឹមមួយពព្រិចភ្នែក នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកឆែប ខេត្តព្រះវិហារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីល្ចាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដែលមានអ្នករងគ្រោះបាត់បង់ជីវិតចំនួន ២នាក់គឺឪពុក និងម្តាយរបស់កញ្ញាធារិកា ហើយប្អូនប្រុស ជីដូ និងកញ្ញាធារិកាបានរួចផុតពីគ្រោះថ្នាក់ដ៏អាក្រក់នេះ។

ក្រោយកើតហេតុភ្លាមៗ ឃើញមានការបង្ហោះព្រោងព្រាតពីមិត្តសិល្បៈជាច្រើនទាំងអ្នកនាងឱក សុគន្ធកញ្ញា កញ្ញាផន ស្រីខួច  អ្នកនាង ឃាត់ សុឃឹម លោកខេម និងមិត្តសិល្បៈជាច្រើនទៀត រួមជាមួយមហាជនទូទៅផងដែរ ដោយបានបង្ហាញពីភាពសោកសៅ និងក្តីអាណិតអាសូរជាពន់ពេក។

បច្ចុប្បន្នសព្វឪពុកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា ត្រូវបានតម្កល់នៅវត្តស្ទឹងមានជ័យ ដែលមានវត្តមានចូលរួមពីសំណាក់សាច់ញ្ញាត្តិ និងមិត្តសិល្បៈជាច្រើនផងដែរ៕