CPC : ទីក្រុងបាងកក រើសបានអភិបាលក្រុងថ្មី បន្ទាប់ពីខកខានបោះឆ្នោតអស់រយះពេលជិតមួយទសវត្សរ៍

109

បាងកក៖ បើតាមលទ្ធផលក្រៅផ្លូវការ ស្តីពីការបោះឆ្នោតជ្រើសរើសអភិបាលក្រុងបាងកកថ្មី​ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា លោក Chadchart Sittipunt អាចនឹងឡើងកាន់ដំណែងមួយនេះ ស្របទៅនឹងបំណងរបស់លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha។

បើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកផុស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២បានឲ្យដឹងថា លទ្ធផលមិនទាន់ប្រកាសផង ប៉ុន្តែដោយផ្អែកលើលិទ្ធផលក្រៅផ្លូវគឺលោក នាយករដ្ឋមន្ត្រី Prayut Chan-o-cha បានប្រកាសការអបអរសាទរចំពោះលោក Chadchart Sittipunt ចំពោះជ័យជម្នះនៃការបោះឆ្នោតនេះ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកណាជាអភិបាលក្រុងបាងកក ឬមកពីគណបក្សណាក៏ដោយគឺមិនសំខាន់ទេ ដោយរដ្ឋាភិបាលត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រក្នុងបំណងផលប្រយោជន៍របស់ប្រទេសជាតិយើង។

ការថ្លែងបែបនេះក្តី ប៉ុន្តែត្រូវបានគេមើលឃើញថា លោក Chadchart Sittipunt ជាមនុស្សស្និតនឹងនាយករដ្ឋមន្ត្រី Prayut Chan-o-cha ហើយលោកអភិបាលក្រុងថ្មីនេះ ក៏ជាបុគ្គលមានឈ្មោះមិនល្អ លើការបង្ក្រាបយ៉ាងខ្លាំងខ្លាលើក្រុមបាតុករកាលពីកន្លងទៅផងដែរ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសអភិបាលក្រុងបាងកកនេះមានការចូលរួមពីពលរដ្ឋថៃយ៉ាងច្រើនកុះករ បន្ទាប់ពីបានខកខានបោះឆ្នោតអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ៕