អារ៉ាប៊ីសាអ៊ូឌីតជាប់ចំណាត់ថ្នាក់លេខ១ លើលោក ក្នុងការនាំចេញផ្លែល្មើរ

37

អារ៉ាប៊ីសាអ៊ូឌីត៖អារ៉ាប៊ីសាអូឌីត ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការនាំចេញផ្លែល្មើរសម្រាប់២០២១ ខណៈតម្លៃនៃការនាំចេញនេះ កើនឡើងលើសពី ១.២ពាន់លានសាអ៊ូឌីរីយ៉ាល់ ឯណោះ ។​

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ Qatar day នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ។

គួររម្លឹកថា តម្លៃនៃការនាំចេញផ្លែលើ្មរ កើនឡើងដល់ ១១០% គិតចាប់តាំងពីឆ្នាំ២០១៦ មក គឺព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតទទួលបានការកើនឡើងប្រចាំឆ្នាំខ្ពស់បំផុតនៃការនាំចេញ ១៣% ក្នុងរយៈពេល ៥ឆ្នាំកន្លងមក ក្នុងនោះផ្លែល្មើរស្រស់ និងល្មើរស្ងួតមានចំនួន ៧៧% នៃការនាំចេញសរុបទៅកាន់ប្រទេសចំនួន ១១៣ប្រទេស ៕