ចាប់ពីថ្ងៃទី ៨-១៤ ខែមិថុនា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់លាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់

57

ភ្នំពេញ៖ បើតាមក្រសួងធនធានទឹក និងឧត្តុនិយបានឲ្យដឹងថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុនៅកម្ពុជាទាំងក្នុងរាជធានីខេត្តនានា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្យោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅក្នុងសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះបានឲ្យបន្ថែមថា ក្នុងនោះអាចមានភ្លៀងធ្លាក់ដោយអន្លើ នៅផ្នែកខ្លះនៃបណ្តាខេត្តនៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ៕

ដូចបានជម្រាបខាងលើ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នទាំងការធ្វើដំណើរ និងថែទាំសុខភាពឲ្យបានល្អ៕