អ៊ុយក្រែនដឹងគុណអង់គ្លេស ក្រោយអង់គ្លេសផ្តល់សព្វាវុធរ៉ុក្កែតបាញ់ចម្ងាយដល់ខ្លួន

63
A handout photo released by the Ukrainian Presidential Press Service shows British Prime Minister Boris Johnson (L) and Ukrainian President Volodymyr Zelensky (C) walking in central Kyiv, on April 9, 2022. - British Prime Minister Boris Johnson paid an unannounced visit to Kyiv on April 9, 2022 in a "show of solidarity" with Ukraine a day after a missile strike killed dozens at a railway station in the country's east. (Photo by Stringer / UKRAINIAN PRESIDENTIAL PRESS SERVICE / AFP) / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / the Ukrainian Presidential Press Service" - NO MARKETING - NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ថ្លែងអំណរគុណដល់ប្រទេសអង់គ្លេសដែលយល់សុខទុក្ខដឹងពីតម្រូវការរបស់ខ្លួន ក្រោយអង់គ្លេសប្រកាសផ្តល់សព្វាវុធដល់អ៊ុយក្រែន។

បើតាមចុះផ្សាយដោយ Reuters នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះបានឲ្យដឹងថា ការផ្តល់សព្វាវុធពីអង់គ្លេសនេះ គឺដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមជាមួយរុស្ស៊ី។

នៅក្នុងសុន្ទរកថាទាំងយប់មួយរបស់លោក Zelenskiy បាននិយាយថា “ខ្ញុំដឹងគុណចំពោះនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson សម្រាប់ការជ្រួលជ្រាបពេញលេញនៃតម្រូវការរបស់អ៊ុយក្រែននាពេលនេះ ព្រោះថាយើងត្រូវការសព្វាវុធយ៉ាងពិតប្រាកដ ដើម្បីការពារអាយុជីវិតប្រជាជនរបស់យើង” ។

សូមជម្រាបថា ការផ្គត់ផ្គង់អាវុធនេះជាប្រភេទ ប្រព័ន្ធរ៉ុក្កែតបាញ់ចម្ងាយឆ្ងាយរហូតដល់ ៨០គីឡូម៉ែត្រ និងបាញ់បានច្រើនគ្រាប់។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ កងទ័ពអ៊ុយក្រែន និងរុស្ស៊ីបានប្រយុទ្ធគ្នាតាមដងផ្លូវ ដើម្បីគ្រប់គ្រងទីក្រុងឧស្សាហកម្ម Sievierodonetsk ក្នុងសមរភូមិដ៏សំខាន់នៃការវាយលុករបស់វិមានក្រឹមឡាំង នៅតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន៕