ក្រោយភ្លៀងខ្យល់មួយមេ បានរលើងដើមឈើមួយដើមធំៗបាក់រលំសង្កត់លើផ្ទះប្រជាពលរដ្ឋ និង ជញ្ជាំងថ្ម

70

ភ្នំពេញ៖ ដើមឈើមួយដើមធំបានរលើងបាក់សង្កត់លើផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី  បន្ទាប់ពីភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្រ្តាក់ ប៉ុន្តែសំណាងល្អហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។

ហេតុការណ៍បាក់រលំដើមឈើសង្កត់លើផ្ទះប្រជាពលរដ្ឋនេះ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី  សង្កាត់កាកាប១  ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  នៅមុននេះបន្តិចមានមេឃភ្លៀងមួយមេលាយឡំជាមួយនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង  បានធ្វើអោយដើមឈើមួយដើមធំនៅ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី បានបាក់សង្កត់ទៅលើជញ្ជាំងថ្ម  និងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅជាប់នឹងមហាវិថីសហព័ន្ធរុស្ស៊ី  សង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ  រាជធានី ភ្នំពេញ សំណាងល្អមិនបង្កឱ្យមានអ្នករងគ្រោះនៅក្នុងហេតុការណ៍នេះទេ។

ក្រោយពេលកើតហេតុ អាជ្ញាធរសមត្ថកិច្ច បានសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ប្រើម៉ាស៊ីកាត់ឈើដើម្បីយកទៅកាត់ដើមឈើ ដែលរលំនេះចេញ៕