សកលវិទ្យាល័យឥស្លាមម៉ាឌីណះ អារ៉ាប៊ីសាអ៊ូឌីតទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក GUINNESS

37

អារ៉ាប៊ីសាអ៊ូឌីត៖សកលវិទ្យាល័យឥស្លាមម៉ាឌីណះ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក GUINNESS ជាសកលវិទ្យាល័យមួយដែលមាននិស្សិតជម្រុះជាតិសាសន៍ច្រើនសរុបជាង ១៧០ប្រទេស និងភាសានិយាយច្រើនជាង ៥០ភាសា ហើយជាស្ថាប័នផ្សព្វផ្សាយសាសនាឥស្លាមឈានមុខគេបង្អស់ក្នុងពិភពលោក ។

សូមជម្រាបថា វិញ្ញាបនបត្រកំណត់ត្រាពិភពលោក GUINNESS នេះ ប្រគល់ដោយលោកបណ្ឌិត តឡាល់ អ៊ូមើរ ទៅសកលវិទ្យាធិកានៃសកលវិទ្យាល័យឥស្លាមម៉ាឌីណះ លោកបណ្ឌិត ម៉ាមទូស្ហ ពិន សាអ៊ូដ អាលីសាអ៊ូដ នៅសកលវិទ្យាល័យឥស្លាមម៉ាឌីណះ ទីក្រុងម៉ាឌីណះ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះ ៕