អបអរសាទរ! សម្តេចតេជោ ហ៊ុន សែន ប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការនៅឆ្នាំ២០២២នេះ

45

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២២នេះ បន្ទាប់ពីខកខានតំឡើងរយៈពេល ២ឆ្នាំ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩។

សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានគូស​បញ្ជាក់​ថា ​ការ​ដំឡើងនេះ មិនធ្វើតាមរូបមន្តភាគរយទេ ពោលគឺឡើងតាមរបៀបដែលអាចអ្នកមានប្រាក់បៀវត្សរ៍តិចអាចឡើងច្រើនជាងអ្នកដែលមានប្រាក់បៀវត្សរ៍ច្រើន ហើយអ្នកមានប្រាក់បៀវត្សរ៍តិច អាចដំឡើងលើអាត្រាកាត់ពន្ធផងដែរ។

ក្រៅពីនេះនាយករដ្ឋមន្ត្រីកម្ពុជាយើង នឹងធ្វើការតម្លើងជូនគ្រូបង្រៀន និងគ្រូពេទ្យ យ៉ាង​ហោច​ណាស់​បាន​ចំនួន ១.៥០០.០០០ រៀល​ក្នុង​មួយខែ ហើយរូបមន្តតម្លើងនេះ នឹងត្រូវគណនាតាមរបៀបដែលមានក្នុងគោលនយោបាយរបស់រដ្ឋាភិបាល៕