គម្រោងចំនួន ៣ សម្រុកទៅវិនិយោគក្នុងខេត្តព្រះសីហនុ

144

ព្រះសីហនុ៖ គម្រោងចំនួន ៣ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដើម្បីដំណើរការវិនិយោគក្នុងខេត្តព្រះសីហនុ។

បើតាមចេញផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា​ ក្រុមហ៊ុនចំនួន ៣នេះ នឹងធ្វើការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងទំហំទឹកប្រាក់ប្រមាណ​ ១៨.៨ លានដុល្លារអាមេរិក និងជួយបង្កើនការងារបាន ១,៤៥០កន្លែង។ ក្រុមហ៊ុនទាំងនោះមានដូចជា៖

១- “AMTO CHEMICAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។

២- “Kai Feng Wood Products (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៦,៦លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

៣- “MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១០,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០ នាក់៕