អនុសញ្ញាស្តីពីការផ្តល់ជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ត្រូវបានប្រជុំត្រួតពិនិត្យចុងក្រោយ

21

ភ្នំពេញ៖ អនុសញ្ញាស្តីពីការផ្តល់ជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ និងគ្រោះអាសន្នវិទ្យុសកម្ម ត្រូវបានលើយកមកប្រជុំពិនិត្យចុងក្រោយហើយ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះមានគ្រប់សមាសភាពដែលពាក់ព័ន្ធដូចជាខាងក្រុមប្រឹក្សាអ្នកច្បាប់ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងចូលរួមពីតំណាងក្រសួងរ៉ែនិងថាមពលនិងសហការី តំណាងក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ តំណាងគណៈកម្មការភាសាវិទ្យាខ្មែរ និងតំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី៕