ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងថា ស្ថានភាពធាតុអាកាសនៅកម្ពុជាមិនថានៅតំបន់ទំនាបកណ្តាល តំបន់ខ្ពស់រាប ឬតំបន់មាត់សមុទ្រ គឺនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
មូលហេតុដែលនាំឲ្យអាកាសធាតុបែបនេះ ដោយសារកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
អាស្រ័យដូចការបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងមានការថែទាំសុខភាពឲ្យបានខ្ពស់ផងដែរ៕