ឱកាសការងារសម្រាប់អ្នកជំនាញផ្នែកលក់ និងអ្នកបកប្រែភាសាចិន ពីក្រុមហ៊ុនម៉ាកាស់ លែន

26

ភ្នំពេញ៖ ក្រុមហ៊ុនម៉ាកាស់ លែន បានប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ដែលមានជំនាញផ្នែកលក់ ផ្នែកទំនាក់ទំនងការបរទេស និងផ្នែកបកប្រែភាសាចិន ជាច្រើននាក់។

បើតាមសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកក្រុមហ៊ុនម៉ាកាស់ លែន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២បានឲ្យដឹងថា ដោយមានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្រុមហ៊ុនម៉ាកាស់ លែន ដែលកំពុងមានសកម្មភាពវិនិយោគលើវិស័យអចលនទ្រព្យ និងការនាំចេញផលិតផលកសិកម្ម ត្រូវការជ្រើសរើសបុគ្គលិកលើផ្នែកមួយចំនួនដូចជា៖ បុគ្គលិកផ្នែកលក់ ផ្នែកទំនាក់ទំនងអន្តរជាតិ ផ្នែកបកប្រែភាសាចិន និងផ្នែកអនាម័យ។

ចំពោះប្រាក់បៀវត្សអាចចរចាដោយផ្នែកទៅតាមសមត្ថភាព និទំហំនៃការទទួលខុសត្រូវ ពិសេសទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន៖

  • ការឈប់សម្រាកតាមប្រក្រតិទិនឈប់សម្រាក់របស់រដ្ឋ
  • ការអនុវត្តទៅតាមច្បាប់ការងារនៃក្រសួងការងារ
  • ទទួលបានប្រាក់ខែទី១៣ និងប្រាក់លើកទឹកចិត្តផ្សេងៗ
  • ទទួលបានប្រាក់ខែ និងច្បាប់ឈប់សម្រាកមាតុភាព
  • ទទួលបានការបណ្តុះបណ្តាលជំនាញឯកទេសពាក់ព័ន្ធនានា និងអត្ថប្រយោជន៍ជាច្រើនទៀត។

សម្រាប់បេក្ខភាពមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបសង្ខេប ដោយភ្ជាប់មកជាមួយរូបថត

សាមីខ្លួន និង​ឯកសារពាក់ព័ន្ធមកកាន់អាសយដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬផ្ញើតាមប្រព័ន្ធតេឡេក្រាមលេខ 012 53 99 68 ។

សូមជម្រាបថា ក្រុមហ៊ុនម៉ាកាស់ លែន ជាក្រុមហ៊ុនវិនិយោគផ្នែកអចលនទ្រព្យ និងការនាំចេញផលិតផលកសិកម្ម ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដាំដុះក្នុងគម្រោងជាច្រើនដូចជាគម្រោងចម្ការខ្នុរ គម្រោងចម្ការចេកអំបូងលឿង គម្រោងចម្ការផ្កាឈូករ័ត្នជាដើម ដើម្បីយកចេញទៅលក់នៅបរទេសដូចជា ប្រទេសចិន ម៉ាឡេស៊ី និងអារ៉ាប់ជាដើម។

ដូចនេះសម្រាប់បេក្ខភាពដែលមានបំណងចូលរួមការងារជាមួយក្រុមហ៊ុនម៉ាកាស់ លែន ដើម្បីពង្រឹងជំនាញ បន្ថែមចំណូល និងបទពិសោធន៍ឲ្យបានរឹងមាំអាចដាក់ពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២៕