បុរសម្នាក់បើករថយន្តបុកលូ រងការខូចខាតរថយន្តស្ទើតែទាំងស្រុង

81

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើប ក្នុងស្ថានភាពល្បឿនលឿន ថែមការខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតបុកលូ ៣កង់ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតធ្ងន់ធ្ងរ។

ហេតុការណ៍មួយ នេះកើតឡើងកាលពីវេលាម៉ោង ១៖២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែកក្កដា  ឆ្នាំ ២០២២ តាមបណ្តោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២  ខណ្ឌឬស្សីកែវ   រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមកាងារឲ្យបានដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើម៉ាក Ford Ranger  មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BB-3198 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើង។

ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ នៅចំណុចផ្លូវកោង ដោយបើកបរក្នុងស្ថានភាពល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុក លូចំនួន៣ កង់បែកដួលរាយប៉ាយពេញផ្លូវ និងបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងដាច់កង់ផ្នែកខាងមុខចេញពីរថយន្ត រងការ ខូចខាតខ្ទិចស្ទើតែទាំងស្រុង។

បន្ទាប់ពីកើតហេតុ ក៏មានវត្តមានរបស់កម្លាំងសម្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចុះមកធ្វើការត្រួតពិនិត្យបន្ថែមទៀតផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង រួចបានយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀតផងដែរ៕