ព្រះមហាក្សត្រ និងសម្តេចម៉ែ បានប្រោះព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារកន្លះ ដើម្បីចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស

17

ភ្នំពេញ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា រួមជាមួយសម្តេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បានប្រោះព្រះរាជទានព្រះរាជទ្រព្យសរុបប្រមាណ ១៥០,០០០ ដុល្លារ ដើម្បីចូលរួមជាមួយរាជរដ្ឋភិបាលក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងព្រះរាជសារ២ផ្សេងគ្នានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២២ របស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បានធ្វើការប្រោះព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារ និងព្រះរាជសារមួយទៀតរបស់ សម្តេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បានប្រោះព្រះរាជទានព្រះរាជទ្រព្យចំនួន ១លានដុល្លារ។

គួរម្លឹកផងដែរថា កន្លងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រការអំពាវនាវឲ្យមានការចូលរួម ពីសំណាសប្បុរសជនក្នុងការដោះស្រាយបញ្ហាគ្រាប់មីននេះ  ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានទទួលរបាយការណ៍ពីការគំរាមកំហែងយ៉ាងខ្លាំងលើប្រជាពលរដ្ឋលើបញ្ហាគ្រាប់មីន ក្នុងឱកាសសម្តេចអញ្ជើញប្រលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ហើយក៏មានសប្បុរសជនចូលរួមជាបន្តបន្ទាប់ផងដែរ៕