កម្ពុជាសម្រេចដាក់ដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ក្រោមជំនួយឥតសំណងពីប្រទេសជប៉ុន

22

 

ភ្នំពេញ៖ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Electronic Data Interchange) បានប្រកាសដាក់ដំណើរការសាកល្បងហើយ បន្ទាប់ពីទទួលបានជំនួយឥតសំណងពីប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២បានឲ្យដឹងថា ក្រសួងសាធារណការ នឹងដាក់ឲ្យដំណើការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ សម្រាប់ការរៀបចំបែបបទនាវាចូលចេញស្វ័យប្រវត្តិកម្មជំនួសវិញ តាមរយៈគេហទំព័រផ្លូវការដែលក្រសួងសាធារណការរៀបចំឡើង។

សូមជម្រាបថា ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ(Port Electronic Data Interchange) )នឹងចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងការប្រមូល ចំណូលជាតិប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែនិងកាត់ បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រផងដែរ​ ព្រោះថា ឧត្ដមភាពនៃការប្រកួតប្រជែង នៅក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម មិនមែនអាស្រ័យតែទៅលើហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែដ៏ល្អប្រសើរតែមួយមុខប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើប្រព័ន្ធគ្រប់គ្រងតាមប្រព័ន្ធឌីជីថលផងដែរ៕