អាជ្ញាធរចុះពិនិត្យហាងបញ្ចាំជាច្រើនកន្លែងក្នុងភូមិសាស្រ្តឃ្លាំងរំសេវ រកឃើញម៉ូតូមិនប្រក្រតីជាច្រើន

14

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះមូលដ្ឋានខណ្ឌទួលគោក ដើម្បីចុះទៅពិនិត្យទីតាំងហាងបញ្ចាំជាច្រើនក្នុងភូមិសាស្ត្រឃ្លាំងរំសេវ ក៏រកឃើញម៉ូតូដែលគេយកមកបញ្ចាំជាច្រើនគ្រឿង ពិសេសម៉ូតូដែលគ្មានឯកសារសម្គាល់ច្បាស់លាស់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីល្ចាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដោយដឹងនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំងចម្រុះមូលដ្ឋានខណ្ឌទួលគោកផងដែរក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ មិនមែនធ្វើតែមួយថ្ងៃនេះឡើយ គឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីបង្ការនិងបង្ក្រាបគ្រប់បទល្មើសល្បែងស៊ីសងទាំងអស់ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ការបង្ក្រាបនេះរកឃើញម៉ូតូរាប់រយគ្រឿង ពីហាងបញ្ចាំខុសច្បាប់ជាច្រើនទីតាំងក្នុងភូមិសាស្ត្រឃ្លាំងរំសេវ ហើយអាជ្ញាធរបានយកម៉ូតូទៅ រក្សាទុកបណ្ដោះអាសន្ន  នៅOCIC (ជ្រោយចង្វារ )ដូច្នេះហើយ អ្នកដែលបាត់ម៉ូតូកន្លងទៅ ត្រៀមឯកសារសិន និងរងចាំដំណឹងបន្ថែមបន្តិចទៀតនៅពេលក្រោយ។

 

នៅតំបន់ឃ្លាំងរំសេវ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក(រយៈពេល២ថ្ងៃនេះ) ធ្វេីការដកហូតពីហាងកុងស៊ីបញ្ចាំ ពាក់ព័ន្ធការទទួលបញ្ចាំដោយខុសច្បាប់ (គ្មានឯកសារ) និងអូសចេញពីក្នុងហាងលេីកឡេីងរថយន្ត យកទៅរក្សាទុកបណ្ដោះអាសន្ន  នៅOCIC(ជ្រោយចង្វារ )ដូច្នេះហេីយ អ្នកដែលបាត់ម៉ូតូកន្លងទៅ ត្រៀមឯកសារសិន និងរងចាំដំណឹងបន្ថែម បន្តិចទៀត។

ក្នុងនោះដែរប្រជាពលរដ្ឋ ផ្ទុះការគាំទ្រជាខ្លាំង ហើយអ្នកបាត់ម៉ូតូកំពង់តែសប្បាយចិត្ត រំជើបរំជួល ជ្រួលច្របល់នៅមិនសុខ ប្រមូលរៀបចំឯកសារ ចាំម៉ូតូរបស់ខ្លួន៕