ទីបំផុតសាកសពបុរសស្រវឹងស្រាធ្លាក់ពីលើទូក ត្រូវបានរាវរកឃើញហើយ

84

បន្ទាយមានជ័យ៖ បុរសម្នាក់ដែលបានស្រវឹងស្រាធ្លាក់ពីលើទូកលង់ទឹកស្លាប់ ត្រូវបានសមត្ថកិច្ចចម្រុះក្រុងសិរីសោភ័ណរាវរកឃើញហើយ កាលពីវេលាម៉ោង ៧៖ ៤៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។

ប្រតិបត្តិចុះរាវរកនេះ ធ្វើឡើងដោយលោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ ដឹកនាំ កម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះក្រុងសិរីសោភ័ណ តាមការចង្អុលបង្ហាញរបស់លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។

សពបុរសជនរងគ្រោះមានឈ្មោះ ប្រុញ ភក្តី ភេទប្រុស អាយុ ៣៦ ឆ្នាំ។ មូលហេតុនៃការលង់ទឹកនេះត្រូវបានឲ្យដឹងថា គឺដោយសារបុរសរងគ្រោះពិសាស្រាស្រវឹង ហើយចុះទូកលើកមងយកត្រី មិនប្រយ័ត្នក៏ធ្លាក់ពីលើទូកស្លាប់បាត់បង់ជីវិតតែម្តងត្រង់ចំណុច ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយរាវរកសាកសពបានឃើញហើយ កម្លាំងសមត្ថកិច្ចចំរុះក្រុងសិរីសោភ័ណក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕