ឆ្នាំ២០២៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ត្រូវដំឡើងដល់ ២០០ដុល្លារ ក្នុងមួយខែ

9

ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ត្រូវបានតម្លើងដល់ចំនួន ២០០ដុល្លារអាមេរិក។

នេះបើយោងប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងការបូបសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ដូននេះផ្អែកតាមការស្នើឡើងដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គឺក្នុងឆ្នាំ២០២៣ កម្មករនយោជិកត្រូវបានប្រាក់បន្ថែមចំនួន ២ដុល្លារ លើទឹកប្រាក់ចំនួន ១៩៨ដុល្លារ ខណៈប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនយោជិកធ្លាប់ទទួលបានគឺត្រូវរក្សាទុកដដែល។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមានេះនឹងត្រូអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣តទៅ៕