CPC – ក្រសួងសាធារណការ ស្វែងរកដៃគូសិក្សាលើគម្រោងអភិវឌ្ឍ ផ្លូវរថភ្លើង Tramway

31

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងពិនិត្យលទ្ធភាពស្វែងរកដៃគូសហការ ក្នុងការសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើង Tramway ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះលើការប្រើប្រាស់យានយន្ត។

នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Sandrine Boucher អគ្គនាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

គម្រោងអភិវឌ្ឍផ្លូវរថភ្លើង Tramway ក្រៅពីចូលរួមចំណែកកាត់បន្ថយការកកស្ទះលើការប្រើប្រាស់យានយន្ត ក៏បានជំរុញក្នុងកាត់បន្ថយការបំភាយកាបូន ស្របទៅតាមទិសដៅកំណត់ដោយរាជរដ្ឋាភិបាល កម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែង ស្តីពីអាព្យាក្រឹតកាបូនឆ្នាំ២០៥០ផងដែរ៕