CPC-លក់ចាប់ហួយមិនសូវចំណេញ ស្រ្តីម្នាក់បែកគំនិតជួញដូរគ្រឿញៀន

29

កណ្ដាល៖ ស្ត្រីម្នាក់ជាអាជីវករលក់ដូរចាប់ហួយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយរកឃើញថា ពាក់ពន្ធករណីជួញដូរគ្រឿងញៀន ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង​ ១៣:៣០នាទី នៅចំណុចផ្ទះជនសង្ស័យ ភូមិអង្គសិរី  ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យទី១ឈ្មោះ ថូ ចន្ថា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ  មុខរបរលក់ចាប់ហួយ មាន​ទីលំនៅ​ ភូមិ.អង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងថា កន្លងដោយ ប្រជាពលរដ្ឋមានការសង្ស័យផ្ទះខាងលើបានរាយការណ៏មកមន្ត្រីជំនាញ ថាម្ចាស់ផ្ទះលក់ចាប់ហួយខាងលើសង្ស័យលក់ថ្នាំញៀន ។ក្រោយទទួលបានព័ត៌មាននេះកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាលភ្នំបាត បានចុះចាំឃ្លាំមើលបានឃើញជនសង្ស័យ ពិតជាធ្វើសកម្មភាពលក់ថ្នាំញៀន ព្រមទាំងលក់ចាប់ហួយពិតប្រាកដមែន  ពោលគឺឃើញមានក្មេងស្ទាវចូលទិញ រហូតដល់សមត្ថកិច្ចប្រើវិធានការជំនាញ ចូលបង្ក្រាប ចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើ និងដកហូតវត្ថុតាងគ្រឿងញៀនជាង៣០កញ្ចប់ ។

ជាមួយគ្នានោះ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា​ ថ្នាំញៀនដែលខ្លួនលក់រាល់ថ្ងៃនេះ គឺមានជនមិនស្គាល់ឈ្មោះបាន មកនិយាយបញ្ចុះបញ្ចូល ដាក់ថ្នាំឲ្យលក់ ដោយយកថ្នាំមកអោយខ្លួនម្តងៗ ចំនួន ពី ៤០០០០០រៀល ( សែសិបម៉ឺនរៀល ) ទៅ ៦០០០០០រៀល ( ហុកសិបម៉ឺនរៀល ) ហើយបី ទៅ បួនថ្ងៃ យកមកអោយម្តង ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕