CPC-ក្រសួងសុខាភិបាលសម្រេចបិទបណ្តោះអាសន្ន មន្ទីរសំរាកព្យាបាល ដើមអង្គ្រង របស លោកស្រីវេជ្ជបណ្ដិតសួស ច័ន្ទរស្មី ជុំវិញករណីរំលូតកូនស្លាប់ក្នុងផ្ទៃ

50

ភ្នំពេញ៖ មន្ទីរសំរាកព្យាបាលឯកជន«ដើមអង្គ្រង»របស់លោកស្រីវេជ្ជបណ្ដិត សួស ច័ន្ទរស្មី ត្រូវបានក្រសួងសុខាភិបាលសម្រេចបិទបណ្តោះអាសន្ន ជុំវិញករណីរំលូតកូនស្លាប់ក្នុងផ្ទៃ ពោលគឺកាត់ដាច់ពោះវៀន និងស្បូនដោយច្រលំថាជាទងសុក ។

យោងតាមលិខិតមួយច្បាប់របស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៩ ខែវិច្ឆការ ឆ្នាំ២០២២ បានសម្រេច

បិទបណ្ដោះអាសន្នមន្ទីរព្យាបាលឯកជនឈ្មោះ ដើមអង្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ដិត សួស ច័ន្ទរស្មី ជាអ្នកទទួលត្រូវ ដើម្បីសិក្សាស្រាជ្រាវឲ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបណ្ដាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន ។

គួរបញ្ជាក់ផងដែរថា កាលពីនៅថ្ងៃទី ១០ ខែវិច្ឆការ ឆ្នាំ ២០២២កន្លងទៅ ស្ត្រីខាងលើបានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រង ដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវជាតិលេខ ៣ ឃុំព្រះនិព្វាន ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ពោលគឺរោគវិនិច្ឆ័យ រកឃើញថាកូនស្លាប់ក្នុងស្បូនអាយុ ១៨ សប្តាហ៍ ។ ដូច្នេះហើយ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី ១១ ខែវិច្ឆការ ឆ្នាំ ២០២២ ។ លុះដល់នៅថ្ងៃទី ២២ ខែវិច្ឆការ ឆ្នាំ ២០២២ ស្ត្រីជាអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម រួចគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ  ដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ ដោយបញ្ចូនបន្តមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែតតែម្កង ។

ជុំវិញបញ្ហានេះធ្វើឱ្យមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់យ៉ាងខ្លាំង ចំពោះគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល ខាងលើដែលបានទ្វេប្រហែសបង្កឱ្យស្រ្តីខាងលើស្ទើតែបាត់បងជិវិត ៕