ភ្នំពេញ៖ បុរសម្នាក់ជាអ្នកដឹកម្ហូបអាហារសង្ស័យខ្យល់បានស្លាប់មុខហាង ខណៈរង់ចាំយកម្ហូបជូនភ្ញៀង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ហេតុការណ៍នេះកើតថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ សិ្ថតតាមបណ្ដោយផ្លូវ១១៨កែង២២៥ សិ្ថតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះ មាន ឈ្មោះឡោម សំណាង អាយុ២៦ឆ្នាំ មានស្រុកកំណើតឃុំឈ្នូរមានជ័យ ស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យ ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងហេតុបានអោយដឹងថាគេបានឃើញ បុរសម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុន Foodpanda បានជិះម៉ូតូមួយ គ្រឿងម៉ាក់Honda Dream ឆ្នាំ 2019 ពណ៌ ខ្មៅស្លាកលេខបន្ទាយមានជ័យ1U-6134 មកដល់មុខហាងមួយកន្លែងបានអង្គុយរង់ចាំយកម្ហូបអោយភ្ញៀងមួយ សន្ទុះក្រោយមកគេបានឃើញបុរសខាងលើបានធ្លាក់ពីលើកៅអីក៏នាំគ្នារត់ទៅ ជួយសង្រ្គោះបឋមតែជាអកុសលពេលក្រុមគ្រួពេទ្យមកដល់បានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទាក់ទងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលភ្នំពេញដើម្បីធ្វើការពិនិត្យទៅលើជនរងគ្រោះនឹងទាក់ទងក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាម ប្រពៃណី ។