ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបង្រាប់ ក្រុមមុខសញ្ញាកាច-កម៉ូតូ និងប្លន់ប្រដាប់ដោយអាវុធកក្រើករាជធានី នៅរសៀលថ្ងៃទី០២ ខែវិច្ឆការ ឆ្នាំ២០២២នេះ ។
លោកឧត្តមសេនីយ៍ទោជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានសហការចំនួន៣ខណ្ឌរួមមាន ខណ្ឌពោធ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ហើយបានបង្ក្រាបក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពកាចកម៉ូតូយ៉ាង សកម្មភាពកន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបបាន ៤នាក់ ថែមទាំងដកហូតវត្ថុតាងបានម៉ូតូជាច្រើនគ្រឿង ព្រមទាំងរថយន្តមួយគ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ ។
បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនបន្តទៅកាន់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសាកសួរនាំបន្តនីតិវិធីច្បាប់ ។