CPC-ក្រុមឧក្រិ.ដ្ឋជនគ្រឿងញៀ. នអុកឡុកពេញទីក្រុងប្រទេសមិចស៊ិចកូ ក្រោយមេក្លោងត្រូវចាប់ខ្លួន

51

មិចស៊ិចកូ៖ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនមិចស៊ិចកូ បានធ្វើការអុកឡុងនៅរដ្ឋ Sinaloa ដោយមានការប៉ះទង្គិចជាមួយកងម្លាំងសន្តិសុខរហូតធ្វើឲ្យកម្លាំងសន្តិសុខចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្ស ១៨នាក់បានរងរបួស។

បើតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះបានឲ្យដឹងថា សមាជិកក្រុមឧក្រិដ្ឋជនគ្រឿងញៀនមិចស៊ិចកូ បានបង្កចលាចលយ៉ាងខ្លាំង ដោយមានការបិទផ្លូវ ដុតឡាន វាយប្រហារជើងហោះហើរ បន្ទាប់ពីមេក្លោងរបស់ពួកគេត្រូវបានប៉ូលិសឃាត់ខ្លួន។

មេក្លោងរបស់ពួកគេមានឈ្មោះ Ovidio Guzman-Lopez គឺជាកូនស្តេចគ្រឿងញៀនដ៏ធំលំដាប់អន្តរជាតិ ដែលត្រូវបានឃាត់ខ្លួននៅទីក្រុង Culiacán បន្ទាប់ពីមានប្រតិបត្តិការឃ្លាំងមើលអស់រយៈពេល ៦ខែ។

លោក Ovidio Guzman-Lopez បានឡើងស្នងដំណែងជាមេក្លោងដឹកនាំក្រុមជួញដូរគ្រឿងញៀនដ៏ធំលំដាប់ពិភពលោក បន្ទាប់ពីឪពុករបស់ជននេះ បាននឹងកំពុងអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិតនៅអាមេរិក ក្រោយមានការចាប់ខ្លួននៅឆ្នាំ ២០១៩ពីបទជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់។
ជុំវិញបញ្ហានេះ អាជ្ញាធរបានសម្រេចលុបជើងយន្តហោះជាង ១០០ចោលនៅព្រលានយន្តហោះ Sinaloa ដើម្បីការពារសុវត្ថិភាព និងត្រៀមទប់ទល់ជាមួយក្រុមសមាជិកជូនដូរគ្រឿងញៀន។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិមិចស៊ិចកូលោក Luis Cresencio Sandoval បាននិយាយថា ប្រតិបត្តិការនេះ ស្ថិតក្រោមការឃ្លាំមើល និងគាំទ្រពីមន្ត្រីអាមេរិក ហើយបុគ្គលរូបនោះត្រូវបានផ្ទេរទៅកាន់កន្លែងមានសុវត្ថិភាពនៅក្នុងទីក្រុងមិចស៊ិចកូ៕