CPC-ឃ្លាំងក្លាសសេសាច់ ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារឆ្លងចរន្តអគ្គិសនី

17

្នំពេញ៖ ឃ្លាំងក្លាសេសាច់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង ១០៖៤៥នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នៅចំណុចក្រុមហ៊ុន បេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមិធីត ស្ថិតនៅ ផ្លូវបេតុង ភូមិចុងថ្នល់កើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានអណ្ដាតភ្លើងនិងផ្សែងខ្មៅខ្មួលខ្មាញចេញពីខាងក្នុងក្រោយឃ្លាំង រួចកម្មករក៏បាននាំគ្នារត់ចេញពីខាងក្នុង ស្រែកឆោឡោអោយជួយ។

ក្រោយទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងទាក់ទងទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចេញរថយន្ត មកជួយបាញ់ទឹកពន្លត់។

ម្ចាស់ទីតាំងមានឈ្មោះ សូត្រ រស្មី ភេទស្រី អាយុ ២៤ឆ្នាំ ហើយចំពោះមូលហេតុនៃអគ្គិភ័យនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

លោកវរ:សេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញជួយអន្តរាគមន៍ ខណៈដែលផ្លូវតូចចង្អៀត ហើយអណ្ដាតភ្លើងឆាបឆេះលឿន តែយ៉ាងណាករណីអគ្គីភ័យនេះមិនបណ្ដាលឲ្យដាលរាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ឬបង្កឲ្យនរណាម្នាក់រងរបួសឡើយ ហើយចំពោះទំហំនៅការខូចខាត គឺខូចខាតឃ្លាំង ទំហំ ១៥ម៉ែត្រ x នឹង៥០ម៉ែត្រ និងខូចខាតសម្ភារៈម៉ាស៊ីនក្លាសសេសាច់ចំនួន៕