CPC – លោកសារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន និងភរិយា បានអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍»

9

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ លោកសារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន និងភរិយា បានធ្វើលិខិត ចូលរួមអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍» ផ្កាយ ៤។

ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍប្រទេសផងដែរ។

ខ្ញុំបាទ និងភរិយា រួមជាមួយបុគ្គលិកគ្រប់ជាប់ថ្នាក់ សូមសម្តែងនូវការគាំទ្រនូវ​ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះ ព្រោះថាស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលកន្លងមក ទាំងបច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហរគាំទ្រឯកឧត្ត មបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតផងដែរ។

ក្នុងឱកាសដ៏រីករាយនេះ ខ្ញុំបាទ និងភរិយា រួមជាមួយបុគ្គលិកគ្រប់ជាប់ថ្នាក់របស់ក្រុមហ៊ុនម៉ាកាស់ លែន សូមគោរពជូនពរលោកឯកឧត្តមបណ្ឌិតជួបប្រទះតែសិរីមង្គល វិបុលសុខគ្រប់ប្រការ ជោគជ័យគ្រប់ភារកិច្ចក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ៕