CPC-ល្បិចថ្មី! លាក់គ្រឿ.,ងញៀ.,នក្នុងធុងប្រេងម៉ាស៊ីនរបស់ជនជាតិឡាវ ២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

21

ស្ទឹងត្រែង៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនជាតិឡាវ ២នាក់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងដែនគ្រឿងញៀនខុសច្បាប់ពីប្រទេសឡាវ ចូលមកកម្ពុជា ដោយក្នុងនោះឃាត់បានសារធាតុញៀនប្រមាណជាង ១២គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៧៖០៥នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជនសង្ស័យទាំង២នាក់មានឈ្មោះ ណុក សុវណ្ណសាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឡាវ និងម្នាក់ទៀតឈ្មោះ សៃសុងខាម កែវគង់មឿង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឡាវ។ វត្ថុចាប់យករួមមាន មេតំហ្វេតាមីន(ICE) ១២៧៤៥,២០ក្រាម (១២គីឡូ ៧៤៥,២០ក្រាម)។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕