ភ្នំពេញ៖ ជនសង្ស័យពីរនាក់អស់ល័ក្ខណ៍ ត្រូវសមត្ថកិច្ចក្របួចបាន បន្ទាប់ពីធ្វើសកម្មភាពកាច់ក ម៉ូតូយុវតីម្នាក់ ប៉ុន្តែមិនបានសម្រេច កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤៖០០នាទី នៅចំណុច ផ្លូវបេតុង ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េតអធិការនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា ជនសង្ស័យទាំង២នាក់នេះមានឈ្មោះ ឈ្មោះកេ សុខនី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលសងា្កត់បឹងកក់១ ខណ្ឧទួលគោក និងម្នាក់ទៀតឈ្មោះ សារុន ចាន់រះ ភេទប្រុស អាយុ១៨ឆាំ្ន មុខរបបមិនប្រាកដ មានទីលំនៅបន្ទប់ជួល សងា្កត់បឹងកក់១ ខណ្ឧទួលគោក (ប្រើសារធាតុញៀន) ។
សម្ភារដកហូតរួមមាន ដែកសំប៉ែតចុងស្រួចចំនួន០១ ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៍ខ្មៅ សា្លកលេខភ្នំពេញ1BE3022 និងម៉ូតូ០១គ្រឿងទៀតម៉ាក TODAY ពណ៌សរសា្លកលេខភ្នំពេញ1W4192ជារបស់ជនរងគ្រោះ និងបានប្រគល់ជូនម្ចាស់ដើមវិញ។
គួរបញ្ជាក់ផងដែរថា មុននៅថ្ងៃកើតហេតុខាងលើមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកសង់ពណ៍ខ្មៅ សា្លកលេខម៉ូតូភ្នំពេញ1BE3022 មកអែបឈប់នៅមុខផ្ទះអ៊ុតសក់បំរុងលួចឆ្កឹះសោរម៉ូតូក៏ត្រូវជនរងគ្រោះឃើញស្រែកឆោឡាចោរៗឃាត់ជនសង្ស័យចំនួន០២នាក់យកមកប្រគល់អោយសមត្ថកិច្ចអនុវត្តតាមនីតិវិធីតែម្ដង៕